2025-05-09
គន ម៉េងហុង
2025-05-09
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ ឯ.ក និងក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក នាំចេញស្វាយចន្ទី និងស្វាយកែរមៀតសម្ងួត ទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី ជាលើកដំបូងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។
ការនាំចេញផលិតផលស្វាយចន្ទី និងស្វាយកែរមៀតសម្ងួតរបស់កម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ីរបស់ក្រុមហ៊ុនទាំងពីរខាងលើនេះ គឺធ្វើឡើងតាមរយៈការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា(MOU) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ កន្លងទៅ រវាងក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ ឯ.ក និងក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី ព្រមទាំងក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក និង ក្រុមហ៊ុន TRACKINTECH SOLUTIONS SDN BHD ម៉ាឡេស៊ី។
ចំពោះការដឹកជញ្ជូនផលិតផលទាំងពីរប្រភេទ ដើម្បីនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ីនេះ ចែកចេញជា ៤ ដំណាក់កាល ក្នុងការបញ្ជាទិញចំនួន ២០០កេស ស្មើនឹង ១០,០០០កញ្ចប់ និងស្វាយកែវរមៀតសម្ងួតចំនួន ២១០កេស ស្មើនឹង ១០ ៥០០កញ្ចប់ ទៅកាន់ប្រទេសម៉ាឡេស៊ី ហើយនឹងចែកចាយបន្តទៅកាន់ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងប្រ៊ុយណេ។ គួរបញ្ជាក់ថា លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ក៏បានចុះពិនិត្យមុននឹងនាំចេញផលិតផលទាំងនេះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី