SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-តួកគីយ៉េ ស្វែងរកឱកាសវិនិយោគ និងធ្វើធុរកិច្ច ដើម្បីជំរុញការវិនិយោគរវាងប្រទេសទាំងពីរ


កម្ពុជា-តួកគីយ៉េ ស្វែងរកឱកាសវិនិយោគ និងធ្វើធុរកិច្ច ដើម្បីជំរុញការវិនិយោគរវាងប្រទេសទាំងពីរ
ពាណិជ្ជកម្ម

2024-12-18

គន ម៉េងហុង

ពាណិជ្ជកម្ម

2024-12-18

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កម្ពុជា-តួកគីយ៉េ ជំរុញធុរជននៃប្រទេសទាំងពីរ ឱ្យស្វែងរកឱកាសវិនិយោគនិងធ្វើធុរកិច្ចរួមគ្នា ក្នុងគោលបំណងបង្កើនការវិនិយោគរវាងប្រទេសទាំងពីរ តាមរយៈ «វេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ» ដែលរៀបចំឡើង ដើម្បីចែករំលែកព័ត៌មានអំពីសក្តានុពលនៃពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា-តួកគីយ៉េ។

ក្នុងវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជឧស្សាហកម្ម និងគណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគីយ៉េ (DEiK) កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា និងសភាឧស្សាហកម្មអង់ការ៉ា ក៏បានចុះនូវអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការជំរុញពាណិជ្ជកម្មនិងការវិនិយោគ។ ក្នុងវេទិកានេះ ក៏មានការចូលរួមរបស់ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនតួកគីយ៉េចំនួន១៨ និងក្រុមហ៊ុនកម្ពុជាចំនួន៦ ផងដែរ។

នាឱកាសនោះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងលោកអនុព័ន្ធពាណិជ្ជកម្ម បានធ្វើទស្សនកិច្ចទៅកាន់តំបន់ឧស្សាហកម្មទី១ ទីក្រុងអង់ការ៉ា ដើម្បីសិក្សាស្វែងយល់អំពីដំណើរការរោងចក្រចំនួន៤ រួមមាន៖ រោងចក្រផលិតគ្រឿងសង្ហារឹម រោងចក្រតំឡើង Excavator រោងចក្រផលិតចំណីអាហារបង្កក និងមជ្ឈមណ្ឌលគំរូសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី