SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

លើកស្ទួយជីវភាពពលរដ្ឋនៅ«សហគមន៍ត្រពាំងសង្កែ»ខេត្តកំពត តាមរយៈដំណើរកម្សាន្ត


លើកស្ទួយជីវភាពពលរដ្ឋនៅ«សហគមន៍ត្រពាំងសង្កែ»ខេត្តកំពត តាមរយៈដំណើរកម្សាន្ត
A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាលបាននិងកំពុង ស្តារនិងជំរុញវិស័យទេសចរណ៍ឱ្យដំណើរការឡើងវិញ និងកាន់តែរីកចម្រើនបន្ថែមទៀត ក្រោយពីជួបបញ្ហាប្រឈមធ្ងន់ធ្ងរក្នុងវិបត្តិរីករាលដាលនៃជំងឺកូវីដ-១៩។ ការស្តារនិងជំរុញរបស់រដ្ឋាភិបាលនោះ តាមរយៈការទម្លាក់កញ្ចប់ថវិកាផ្តល់កម្ចី, ការអនុគ្រោះពន្ធនៅក្នុងវិស័យទេសចរណ៍, ការសាងសង់ហេដ្ឋារចនសម្ព័ន្ធនានា, ការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ រួមទាំងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍។ល។

ការរីកចម្រើននៃវិស័យទេសចរណ៍ជាផ្នែកមួយធំជួយជំរុញកំណើនសេដ្ចកិច្ចជាតិ និងជាពិសេសគឺសេដ្ឋកិច្ចនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្ម និងមុខរបរនៅក្នុងវិស័យទេសចរណ៍នេះ។ ជាក់ស្តែង តំបន់អេកូទេសចរណ៍ធម្មជាតិរបស់«សហគមន៍ត្រពាំងសង្កែ» ដែលស្ថិតនៅឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានជួយលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទីនោះ។

ក្រសួងទេសចរណ៍នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានលើកយក ១០ចំណុច របស់«សហគមន៍នេសាទត្រពាំងសង្កែ» ចែកជូនសាធារណជន ដូចខាងក្រោមនេះ៖

១. សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត មានទីតាំងស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយ ៧គីឡូម៉ែត្រពីរង្វង់មូលទុរេន។

២. សហគមន៍ត្រពាំងសង្កែ ឈ្នះពានរង្វាន់ចំនួន២ពីសហគមន៍អាស៊ាន ពានរង្វាន់សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ាន និងពានរង្វាន់ផ្ទះសំណាក់សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ានក្នុងឆ្នាំ២០២៣

៣. ព្រៃកោងកាងមានទំហំសរុប ៤៨ហិចតា ដុះលាតសន្ធឹងតាមបណ្តោយព្រែកក្បាលរមាសរហូតដល់ដៃសមុទ្រ។

៤. សកម្មភាពកម្សាន្តរួមមាន ការជួលទូកជិះកម្សាន្ត ចុះដាំដើមកោងកាង ស្វែងយល់ពីជីវៈចម្រុះក្នុងព្រៃលិចទឹក ដើរលើស្ពានឈើ មើលទេសភាពថ្ងៃលិច ថតរូបលេង ស្រូបខ្យល់អាកាសដ៏បរិសុទ្ធ ផឹកកាហ្វេ បរិភោគអាហារបែបជនបទ ភ្លក់អាហារសម្រន់ ស្នាក់ក្នុងផ្ទះបឹងហ្គាឡូ ឬការបោះតង់ជាដើម។

៥. សេវាកម្មទេសចរណ៍រួមមាន ការចំអិនអាហារ ផ្ទះស្នាក់ ជួលទូកសម្រាប់ជិះកម្សាន្ត និងកូនដើមកោងកាង

៦. តម្លៃផ្ទះស្នាក់៤ម៉ឺន៨ពាន់រៀល ក្នុងមួយយប់ (ថ្ងៃធម្មតា) និង៦ម៉ឺនរៀល (សម្រាប់ថ្ងៃឈប់សម្រាក) អាចគេងបានពី៤ទៅ៥នាក់

៧. តម្លៃទូកសម្រាប់ជួល ៦ម៉ឺនរៀលក្នុងមួយទូក អាចជិះបានគ្នា១០ទៅ១២នាក់

៨. អ្នកទេសចរអាចទិញដើមកោងកាងដាំដើម្បី បន្សល់ទុកជាអនុស្សាវរីយ៍ និងជាផ្នែកមួយជួយដល់បរិស្ថានផងដែរ (តម្លៃ២ពាន់រៀលក្នុងមួយដើម)

៩. សហគមន៍ត្រពាំងសង្កែ មានស្ពានឈើប្រវែង១ពាន់ម៉ែត្រ សម្រាប់ឱ្យអ្នកទេសចរដើរគយគន់សម្រស់ដើមកោងកាង

១០. ដើមកោងកាងជាប្រភេទរុក្ខជាតិសមុទ្រ ដែលដុះនៅតាមបណ្តោយឆ្នេរមានភក់ល្បាប់ មានទឹកជោរនាច ធន់នឹងកំហាប់អំបិលខ្ពស់ ហើយមានឫសជារបាំងយ៉ាងរឹងមាំសម្រាប់ការពារខ្យល់ព្យុះ ឬរលកសមុទ្រមិនឱ្យបោកបក់បំផ្លាញដំណាំនិងផ្ទះនៅតំបន់ឆ្នេរ។ ដើមកោងកាង១ហិកតា អាចស្រូបឧស្ម័នពុលពីបរិយាកាសបាន១តោន និងបញ្ចេញឧស្ម័នអុកស៊ីសែនបាន១តោនដូចគ្នា លើសពីនេះ ដើមកោងកាងជាជំរកសំខាន់របស់ជីវចម្រុះ ត្រី ខ្ចង ក្តាមគ្រប់ប្រភេទ និងក៏ជាកន្លែងសម្រាប់ឱ្យត្រីជ្រកពង ក្នុងរដូវត្រីពង។ ព្រៃកោងកាងក៏អាចបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិដែលអាចរក្សាការពារតម្លៃនៃធនធានធម្មជាតិឱ្យមាននិរន្តរភាព និងជួយលើកស្ទួយជីវភាពសហគមន៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី