2025-03-06
ទូច សូរិយា
2025-03-06
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើសុំឱ្យមានការកែសម្រួលគោលនយោបាយ ដើម្បីជំរុញផលិតភាព បរិវត្តកម្ម និងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា នៅក្នុងសន្និសីទទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ «យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា៖ ឱកាសសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព»។
ក្នុងសិន្និសីទដែលរៀបចំឡើងដោយវិទ្យាស្ថាន CDRI កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកឡើងពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យម និងការធ្វើសមាហរណកម្មសហគ្រាសទាំងនោះទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃឧស្សាហកម្មធំៗ ដែលជាការវិនិយោគផ្ទាល់ពីបរទេស (FDI)។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ពីភាពចាំបាច់ក្នុងការជំរុញផលិតភាព តាមរយៈការអភិវឌ្ឍជំនាញ ការចាប់យកបច្ចេកវិទ្យា និងការកែលម្អគ្រឿងចក្រផលិតកម្ម ព្រមទាំងបានស្នើឱ្យមានការកែសម្រួលគោលនយោបាយ ដើម្បីពន្លឿនការចាប់យកស្វ័យប្រវត្តិកម្ម និងធានាថា ឧស្សាហកម្មកម្ពុជានឹងរក្សាបាននូវភាពប្រកួតប្រជែងនៅក្នុងទីផ្សារសកលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងជំរុញឱ្យវិស័យហិរញ្ញវត្ថុជួយគាំទ្រការតម្រង់ឆ្ពោះលើគោលដៅនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី