2024-11-02
គិត បុប្ផា
2024-11-02
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) ក្រសួងសុខាភិបាល(ក.ស.ប.) និងក្រសួងផែនការ(ក.ផ.ក.) បានចុះអនុស្សរណៈយោគយល់ (MOU) សហការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធការតភ្ជាប់អ៊ីនធឺណិតឥតខ្សែ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្រ្តីរាជការក្រោមឱវាទក្រសួងទាំង៣។
សេចក្តីប្រកាសព័ត៌មានរួម បញ្ជាក់ថា កាចុះ MOU មានគោលដៅ៤ គឺ៖ ១.ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយ ក.ស.ប. និង ក.ផ.ក. ដើម្បីលុបបំបាត់ការក្លែងបន្លំ និង២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឥតខ្សែសម្រាប់ការប្រើប្រាស់ក្នុង ក.ស.ប. និង ក.ផ.ក.។ ៣. ការសហការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដូចជាប្រព័ន្ធគ្រប់គ្រងមូលដ្ឋាន និងប្រព័ន្ធគ្រប់គ្រងអាជ្ញាបណ្ណអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដោយប្រើប្រាស់ថ្នាល verify.gov.kh ,ប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក, ការបំពាក់ឧបករណ៍ឌីជីថលមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យរាជធានី ខេត្តក្នុងដំណាក់កាលទី១ ដើម្បីប្រើប្រាស់ផ្តល់ការប្រឹក្សាវេជ្ជសាស្រ្តតាមប្រព័ន្ធអនឡាញ និងពង្រីកដល់មន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ សម្រាប់ប្រើប្រាស់នៅ ក.ផ.ក.។
៤. ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ដល់មន្ត្រីរាជការនៃ ក.ស.ប. និង ក.ផ.ក. ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់សម្រួលដល់ការបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលដែលបង្កើតឡើងក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី