2024-03-07
គិត បុប្ផា
2024-03-07
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថា កម្ពុជា នឹងក្លាយជាប្រទេសអ្នកមាន នៅ២០ឆ្នាំក្រោយ បើសិនកម្ពុជា អាចកសាងវិស័យ SMEs និង MSMEs ឱ្យមានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងរយៈពេល៥ឆ្នាំ ពោលចាប់ពីឆ្នាំ២០២៤នេះតទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖«ឆ្នាំ២០២៤នេះ ជាឆ្នាំដែលយើងត្រូវកសាង កែសម្រួលមូលដ្ឋានវិស័យទាំងអស់ទាំងក្នុងរដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធប្រព័ន្ធផ្សេងៗ ពិសេសវិស័យឯកជន រួមមានវិស័យ SMEs និង MSMEs ដែលជាម៉ាស៊ីនរបស់សេដ្ឋកិច្ចជាតិ។ ដូច្នេះ យើងត្រូវកសាងមូលដ្ឋានគ្រឹះ ក្នុងវិស័យទាំងនេះឱ្យបានរឹងមាំ តាមរយៈការកែសម្រួល រៀបចំ និងរួមកម្លាំងបញ្ចូលគ្នាទាំងវិស័យនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ធ្វើយ៉ាងណាឱ្យវិស័យទាំងនេះមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ក្នុងរយៈពេល៥ឆ្នាំក្រោយ»។
ក្នុងករណីនេះ រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ចេញនូវគោលនយោបាយដើម្បីសម្របសម្រួល និងឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យ SMEs និង MSMEs។ រាជរដ្ឋាភិបាល នឹងខិតខំជួយពង្រឹងវិស័យឯកជន បើទោះរដ្ឋាភិបាលទៅជួបវិស័យឯកជននៅក្រៅប្រទេស ប៉ុន្តែក៏មិនភ្លេចវិស័យឯកជនដែលស្ថិតក្នុងប្រទេសដែរ ក្នុងន័យនេះ រដ្ឋាភិបាលចង់បាន និងគាំទ្រខ្លាំងលើផលិតផលក្នុងស្រុក ពិសេសការដកដង្ហើមដោយខ្លួនឯងលើគ្រប់វិស័យ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចធិបតីនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២១ ខែកុម្ភៈ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី