2024-04-26
គិត បុប្ផា
2024-04-26
គិត បុប្ផា
ភ្នំពេញ៖ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកធ្វើជាប្រធានបទ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ដែលនឹងប្រារព្ធធ្វើនៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ការសម្រេចយកប្រធានបទមួយនេះ ក្នុងគោលបំណងកសាងនិងអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតច្នៃប្រតិដ្ឋ និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចគោលដៅ«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
ការប្រារព្ធទិវាជាតិនេះ ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងផ្សព្វផ្សាយដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន អំពីសារសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅកាត់ថា TVET» ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឱ្យឆ្លើយតបតម្រូវការទីផ្សារការងារក្នុងនិងក្រៅស្រុក។ នេះបើតាមសារាចរ ស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។
រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធី «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស» ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ១,៥លាននាក់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្មវិធីនេះ មានចក្ខុវិស័យផ្តល់ជំនាញមួយយ៉ាងតិចប្រចាំជីវិត ដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារ ឬបង្កើតការងារដោយខ្លួនឯងប្រកបដោយគុណភាព និងផលិតភាពខ្ពស់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកវិស័យអាទិភាពចំនួន១០ ស្មើនឹង៣៨មុខជំនាញ ក្នុងជំហានទី១ ដែលត្រូវអនុវត្តដោយក្រសួងការងារ និងជំនាញដូនតាចំនួន១០ អនុវត្តដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី