2025-04-22
ឃី ភារៈ
2025-04-22
ឃី ភារៈ
ភ្នំពេញ៖ ទីផ្សារមូលបត្រកម្មសិទ្ធិ មានទំហំមូលធនូបនីយកម្មទីផ្សារសរុបប្រមាណ ២,៧៨ប៊ីលានដុល្លារ និងទំហំជួញដូរភាគហ៊ុនសរុប ៤ ៥០៨ ៧៣៣ភាគហ៊ុន ដែលទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល ៩៥,១៥% និងទីផ្សារកំណើនមានចំនួន ៤,៨៥%នៃទំហំជួញដូរសរុប។ ដោយឡែក ទីផ្សារមូលបត្របំណុល ពុំមានការជួញដូរលើសញ្ញាបណ្ណសាជីវកម្មណាមួយទេ។
យោងតាមព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ ដែលចេញផ្សាយដោយ និយ័តករមូលបត្រកម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ មានវិនិយោគិនសកម្មសរុបចំនួន ៦ ៦៤៧នាក់ បានជួញដូរមូលបត្រកម្មសិទ្ធិនៅ CSX ដោយក្នុងនោះ មូលបត្រកម្មសិទ្ធិរបស់ធនាគាអេស៊ីលីដា ភីអិលស៊ី មានចំនួនវិនិយោគិនជួញដូរច្រើនជាងគេ។ នាពេលបច្ចុប្បន្ន CSX មានផលិតផលចំនួន ពីរប្រភេទ គឺមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុលដែលកំពុងត្រូវបានជួញដូរនៅលើទីផ្សារ។
ទីផ្សារមូលបត្រកម្មសិទ្ធិ មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១១ ក្រុមហ៊ុន ដែលនៅក្នុងនោះ ក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីនៅទីផ្សារគោល និងក្រុមហ៊ុនចំនួន២ បានចុះបញ្ជីនៅទីផ្សារកំណើន។ ជាមួយគ្នានេះ ទីផ្សារមូលបត្របំណុល គឺមានក្រុមហ៊ុនចំនួន១២ បានបោះផ្សាយលក់មូលបត្របំណុល ដែលក្នុងនោះមូលបត្របំណុលដែលកំពុងចុះបញ្ជីមានចំនួន១០ និងមូលបត្របំណុលចំនួន៧ បានដល់ឥណប្រតិទាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី