SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងទេសចរណ៍ លើកទឹកចិត្តក្រុមហ៊ុនផលិតភាពយន្តល្បីៗ ឱ្យមកថតនៅកម្ពុជា ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក


ក្រសួងទេសចរណ៍ លើកទឹកចិត្តក្រុមហ៊ុនផលិតភាពយន្តល្បីៗ ឱ្យមកថតនៅកម្ពុជា ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក
A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងផ្តល់គោលនយោបាយលើកទឹកចិត្តតាមរយៈការសម្រួលនីតិវិធីក្នុងការស្នើសុំការអនុញ្ញាតថតដល់ក្រុមហ៊ុនផលិតភាពយន្តល្បីៗពីប្រទេសគោលដៅសំខាន់ៗមកថតនៅកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយទាក់ទាញទេសចរ វិនិយោគិន និងពិភពលោកឱ្យមកស្គាល់កម្ពុជាកាន់តែច្បាស់។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នា២០២៥។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា «ការគ្រប់គ្រងកិត្តិនាមកម្ពុជា» គឺជាអាទិភាពគន្លឹះទី១ ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ជំរុញ និងផ្សព្វផ្សាយ ដើម្បីទាក់ទាញទេសចរអន្តរជាតិពីគ្រប់តំបន់ និងពិភពលោកមកកាន់កម្ពុជា។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ នឹងបន្តដឹកនាំរៀបចំយុទ្ធនាការផ្សព្វផ្សាយឱ្យមានភាពច្នៃប្រឌិត និងចំគោលដៅទីផ្សារបន្ថែមទៀតផងដែរ។

ឯកឧត្តម ហួត ហាក់ ក៏បានស្នើឱ្យក្រសួង-ស្ថាប័ន ពិសេសរដ្ឋបាលរាជធានី-ខេត្ត កំណត់និងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំឱ្យសមស្របតាមអត្តសញ្ញាណនៃរាជធានី-ខេត្តនីមួយៗ រៀងៗខ្លួន។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ការរៀបចំនេះ នឹងអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចងក្រងជាប្រតិទិនព្រឹត្តិការណ៍ប្រចាំឆ្នាំ និងជំរុញការផ្សព្វផ្សាយ ដោយដាក់បញ្ចូលព្រឹត្តិការណ៍ទាំងនេះទៅក្នុងកញ្ចប់ទស្សនកិច្ចទេសចរណ៍នៅតាមបណ្តាខេត្តគោលដៅ ឬ Cluster ខេត្តគោលដៅផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី