SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ថៃ នឹងរៀបចំវេទិកាផ្គូរផ្គងធុរកិច្ច ជំរុញវិនិយោគិនថៃមកបណ្ដាក់ទុននៅកម្ពុជាបន្ថែម


កម្ពុជា-ថៃ នឹងរៀបចំវេទិកាផ្គូរផ្គងធុរកិច្ច ជំរុញវិនិយោគិនថៃមកបណ្ដាក់ទុននៅកម្ពុជាបន្ថែម
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-21

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-21

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ប្រទេសថៃ នឹងសហការជាមួយកម្ពុជារៀបចំវេទិកាផ្គូរផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការវិនិយោគរវាងគ្នា ពិសេសលើកទឹកចិត្តវិនិយោគិនថៃមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោកស្រី Patcharada Nawakawongkarn នាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍សហគ្រាសថៃ នៃក្រុមប្រឹក្សាវិនិយោគថៃ (BOI)។

ក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី Patcharada Nawakawongkarn មានប្រសាសន៍ថា នឹងពិនិត្យលទ្ធភាពបន្ថែមទៀតលើការផ្សព្វផ្សាយ និងរៀបចំកិច្ចសហការនានា ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រប្រទេសបូកមួយ។ ការយល់ព្រមនេះ គឺឆ្លើយតបទៅនឹងសំណើររបស់ ឯកឧត្តម ស៊ុន ចាន់ថុល ដែលស្នើឱ្យភាគីថៃបន្តសហការផ្សព្វផ្សាយយុទ្ធសាស្ត្រប្រទេសបូកមួយ កម្ពុជាបូកមួយ ឬថៃបូកមួយ ដើម្បីគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់របស់វិស័យឯកជន ស្របតាមសក្ដានុពល និងធនធានដែលប្រទេសទាំងពីរអាចផ្ដល់ជូនទៅវិនិយោគិន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីសុខសន្តិភាពពេញលេញនៅកម្ពុជាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផល រដ្ឋាភិបាលគាំទ្រធុរកិច្ច ពិសេសកម្ពុជាបានបន្តយកចិត្តទុកដាក់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកដោយមានការអភិវឌ្ឍផ្លូវដែកផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី