2026-05-16
ទូច សូរិយា
2026-05-16
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន ស្នើឱ្យក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. យកចិត្តទុកដាក់ខ្ពស់ថែមទៀត លើការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យា, ការពង្រឹងសមត្ថភាពជំនាញដល់ កម្មករ និយោជិត និងការប្រើប្រាស់ធាតុចូលក្នុងស្រុកឱ្យកាន់តែច្រើនឡើង ។
ក្នុងជំនួបនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក Takuma Hayashi នាយករងគ្រប់គ្រងក្រុមហ៊ុន Toyota បានអរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដែលតែងយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែងដល់ក្រុមហ៊ុន Toyota រហូតឈានដល់ការវិនិយោគរោងចក្រដំឡើងរថយន្តនៅកម្ពុជា ក្រោមក្រុមហ៊ុនឈ្មោះ Toyota Tsusho Manufacturing (Cambodia) Co., Ltd.។ លោក Takuma Hayashi ក៏បានប្តេជ្ញានឹងខិតខំចូលរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មយានយន្តនៅកម្ពុជា ឱ្យកាន់តែសកម្មថែមទៀត ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហការជិតស្និទ្ធថែមទៀត ជាមួយលេខាធិការដ្ឋានក្រុមការងារ សំដៅចូលរួមដោះស្រាយបញ្ហា ក៏ដូចជាសំណូមពរនានា ដើម្បីអភិវឌ្ឍឧស្សាហកម្មយានយន្តនៅកម្ពុជា ពិសេសជួយសម្រួលដល់ការវិនិយោគ និងធុរកិច្ចរបស់ក្រុមហ៊ុន៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី