SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល គ្រោងចំណាយលុយជិត ១ពាន់លានដុល្លារ ក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹង និងព្យាបាលប្រជាពលរដ្ឋ


រដ្ឋាភិបាល គ្រោងចំណាយលុយជិត ១ពាន់លានដុល្លារ ក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹង និងព្យាបាលប្រជាពលរដ្ឋ
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-25

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្នុងពិធីសម្ពោធអគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងវិស័យសុខាភិបាលទាំងមូល រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិជិត ១ពាន់លានដុល្លារ សម្រាប់ពង្រឹង និងព្យាបាលប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងលើវិស័យសុខាភិបាលមិនថយទេ គឺនៅតែបន្តដើរទៅមុខជានិច្ច ហើយនឹងធ្វើឱ្យកាន់តែមានប្រសិទ្ធភាព និងទំនើបកម្មកាន់តែខ្ពស់ជាងមុន គឺធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង និងមានប្រសិទ្ធភាពក្នុងការជួយព្យាបាលមនុស្សឱ្យបានកាន់តែច្រើនជាងមុន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖«ខ្ញុំបានចុះហត្ថលេខារួចហើយ ដោយគម្រោងចំណាយថវិកាជាង ១៧០លានដុល្លារ សម្រាប់ពង្រឹងនៅពេទ្យមូលដ្ឋាន និងចំណាយថវិកា ១៤១លាន ដើម្បីពង្រឹងពេទ្យនៅក្នុងតំបន់ទូទាំងប្រទេសក្នុងរយៈពេល ៤ឆ្នាំ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចំណាយថវិកាទាំងនេះ គឺមិនទាន់បានបូកជាមួយ នឹងការចំណាយថវិកាសម្រាប់កម្មវិធីជំនួយសង្គមផ្សេងៗ ដូចជា ការជួយប្រជាពលរដ្ឋក្រីក្រ ប័ណ្ណសមធម៌សុខាភិបាល ពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩ និងបញ្ហាហានិភ័យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា មកដល់ពេលនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាជាង ១៤០០លានដុល្លាររួចទៅហើយ ដើម្បីសុខភាព សុភមង្គលរបស់ប្រជាពលរដ្ឋ និងសុខភាពរបស់ជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី