SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនកូរ៉េ គ្រោងពង្រីកអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា


ក្រុមហ៊ុនកូរ៉េ គ្រោងពង្រីកអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-19

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-19

គិត បុប្ផា

A+ A-

ភ្នំពេញ៖ វេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ដែលមានក្រុមហ៊ុនប្រមាណ៤០ កំពុងវិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជា មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់លោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

ក្រៅពីគម្រោងវិនិយោគបន្ថែមនៅកម្ពុជា វេទិកាសម្ព័ន្ធឧស្សាហកម្ម ក៏គ្រោងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅ ភ្នំពេញ ដែលនឹងមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន។ វេទិកា ដែលនឹងធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នឹងក្លាយជាឱកាសក្រុមហ៊ុនកូរ៉េពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានាក្នុងប្រទេសកម្ពុជា។ លោកប្រធាន KIAF បានលើកឡើងបន្ថែមបែបនេះ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានគាំទ្របំណងវិនិយោគខាងលើនេះ និងបានបញ្ជាក់ពីការដាក់ចេញគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិគាំទ្រដល់ការវិនិយោគ តាមរយៈការធានាបរិយាកាសវិនិយោគ ដែលមានភាពប្រកួតប្រជែង ដូចជាការដាក់ឱ្យអនុវត្តច្បាប់ថ្មីស្ដីពីវិនិយោគដើម្បីផ្ដល់ការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅកម្ពុជា ដល់លោក MARN Ki-jeong ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី