SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល សម្រេចបង្កើតការិយាល័យ «ច្រកចេញចូលតែមួយ» ប្រចាំសួនកសិ-ឧស្សាហកម្មនៅខេត្តព្រះសីហនុ


រដ្ឋាភិបាល សម្រេចបង្កើតការិយាល័យ «ច្រកចេញចូលតែមួយ» ប្រចាំសួនកសិ-ឧស្សាហកម្មនៅខេត្តព្រះសីហនុ
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍បង្កើតការិយាល័យ «ច្រកចេញចូលតែមួយ» នៅសួនកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA) PLC ស្ថិតនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

សួនកសិ-ឧស្សាហកម្មនេះ មានផ្ទៃដីទំហំ ៨០ ហិកតា ជាមួយទុនវិនិយោគ ១០០លានដុល្លារ ដែលបង្កើតឡើង ដើម្បីជំរុញការកែច្នៃ និង ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្តល់សេវានានា ជាខ្សែច្រវាក់ផលិតកម្មប្រមូលផ្តុំ និងមានចរិតជាប្រព័ន្ធអេកូឡូស៊ី ដូចជា ការលាងសម្អាត ឃ្លាំងត្រជាក់ ឃ្លាំងសម្ងួត ការកែច្នៃ និង ការវេចខ្ចប់ ជាដើម។

ការបង្កើតសួនកសិ-ឧស្សាហកម្មនេះ គឺមានទិសដៅស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ដែលអាចក្លាយជាសួនសាកល្បង និងគំរូមួយ សម្រាប់រៀនសូត្រ និងដកស្រង់បទពិសោធក្នុងការអភិវឌ្ឍសួន ឬ តំបន់កសិ-ឧស្សាហកម្មនៅកន្លែងដទៃទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី