SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«យុទ្ធសាស្រ្តជំរុញវិនិយោគរយៈពេល ៣ឆ្នាំ» នឹងទាក់ទាញការវិនិយោគ និងនាំកម្ពុជា ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច


«យុទ្ធសាស្រ្តជំរុញវិនិយោគរយៈពេល ៣ឆ្នាំ» នឹងទាក់ទាញការវិនិយោគ និងនាំកម្ពុជា ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកស្រី Kanu Negi លេខាទី១ នៃស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា សង្ឃឹមថា «យុទ្ធសាស្រ្តជំរុញវិនិយោគរយៈពេល៣ឆ្នាំ» នឹងគាំទ្រដល់ការទាក់ទាញវិនិយោគ ពោលគឺនាំកម្ពុជាឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តជំរុញវិនិយោគរយៈពេល៣ឆ្នាំនេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃCDC បានជឿជាក់ថា យុទ្ធសាស្រ្តរយៈពេល ៣ឆ្នាំនេះ នឹងជួយតម្រង់ទិសក្នុងការទាក់ទាញវិនិយោគដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់សម្រាប់កម្ពុជា។

ក្នុងកិច្ចប្រជុំនេះ លោក Andrew Keable អ្នកជំនាញវិនិយោគផ្ទាល់បរទេសប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC FDI Expert) និងជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍យុទ្ធសាស្ត្រទាក់ទាញវិនិយោគនៃកម្មវិធី CAPRED បានបន្ថែមថា យុទ្ធសាស្រ្តជំរុញការវិនិយោគរយៈពេល៣ឆ្នាំនេះ នឹងផ្តោតលើ៖ ផែនការជំរុញការទាក់ទាញវិនិយោគ, ដំណើរការក្នុងការកំណត់វិស័យអាទិភាពសម្រាប់យុទ្ធសាស្រ្តជំរុញការវិនិយោគ, ដំណាក់កាលក្នុងការរៀបចំយុទ្ធសាស្រ្តជំរុញការវិនិយោគ និងលទ្ធផលរំពឹងទុកទាំង ៧ក្រោយការដាក់ចេញយុទ្ធសាស្រ្តជំរុញវិនិយោគ។

គួរបញ្ជាក់ថា យុទ្ធសាស្ត្រនេះ នឹងដាក់ចេញសកម្មភាពជាក់លាក់ដែលអាចអនុវត្តបានជាក់ស្ដែង ដោយផ្តោតលើការកំណត់វិស័យអាទិភាព, ការគាំទ្រនិងកិច្ចសម្រួលដល់វិនិយោគិន ព្រមទាំងការកំណត់គុណតម្លៃច្បាស់លាស់ក្នុងវិស័យអាទិភាពដែលបានកំណត់ ដើម្បីជំរុញទាក់ទាញវិនិយោគ និងទាញយកជាអតិបរមានូវកាលានុវត្តភាពពីនិន្នាការ ដែលបាននិងកំពុងលេចឡើងទាំងក្នុងតំបន់ និងសកល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី