SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហ៊ុន ម៉ាណែត ឱ្យសាលាក្រុងភ្នំពេញ ត្រៀមរយន្តក្រុងដឹកពលរដ្ឋនៅលេងស្រុកកណើត ក្នុងឱកាសភ្ជុំបិណ្ឌ


ឯកឧត្តម ហ៊ុន ម៉ាណែត ឱ្យសាលាក្រុងភ្នំពេញ ត្រៀមរយន្តក្រុងដឹកពលរដ្ឋនៅលេងស្រុកកណើត ក្នុងឱកាសភ្ជុំបិណ្ឌ
A+ A-

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំរថយន្តក្រុងសម្រាប់ដឹកកម្មករ នោយោជិក និងប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។ ប្រសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នេះ ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ១៨,២៨៩នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា រាល់ការចំណាយមិនថាតិច ឬច្រើននោះទេ ឱ្យតែមានភាពចំបាច់និងមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ត្រូវតែចំណាយ។ ការណ៍នេះ គឺជាគោលនយោបាយដែលបានអនុវត្តកន្លងទៅដោយសម្តេចតេជោ ហ៊ុន សែន ហើយគោលនយោបាយថ្មី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី នឹងនៅតែបន្តអនុវត្ត។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌនឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599