SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចិន ពិនិត្យលទ្ធភាពវិនិយោគកែច្នៃស្វាយចន្ទី ម្រេច និងដំឡូងមីនៅកម្ពុជា នាំចេញទៅទីផ្សារចិន


ក្រុមហ៊ុនចិន ពិនិត្យលទ្ធភាពវិនិយោគកែច្នៃស្វាយចន្ទី ម្រេច និងដំឡូងមីនៅកម្ពុជា នាំចេញទៅទីផ្សារចិន
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Sichuan Pan-Asia Investment Co., Ltd. ចង់វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយក្នុងនោះក្រុមហ៊ុននឹងសិក្សាពីលទ្ធភាពវិនិយោគលើប្រភេទដំណាំសក្តានុពល ដូចជាការកែច្នៃស្វាយចន្ទី ម្រេច និងដំឡូងមី ដើម្បីនាំចេញទៅកាន់ទីផ្សារចិន។ ការវិនិយោគនាំចេញទៅទីផ្សារអន្តរជាតិនេះ ក្រុមហ៊ុនចិន នឹងសហការជាមួយក្រុមហ៊ុនក្នុងស្រុក Santana Agro Product Co., Ltd.។

ក្នុងជំនួបជាមួយ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូ នៃក្រុមហ៊ុនចិនខាងលើ បានបញ្ជាក់ថា ក្រុមហ៊ុននឹងសិក្សាពីលទ្ធភាពបង្កើតសួនឧស្សាហកម្មនៅតំបន់ជិតផ្លូវរថភ្លើង ព្រមទាំងលទ្ធភាពបង្កើតរោងចក្រផលិតជីនិងថ្នាំកសិកម្មនៅកម្ពុជាផងដែរ។

សូមជម្រាបថា បច្ចុប្បន្ន ក្រុមហ៊ុន Sichuan Pan-Asia Investment Co., Ltd. បាននិងកំពុងវិនិយោគវិស័យកសិកម្ម (ដំណាំដំឡូងមី) នៅប្រទេសឡាវ និងបានបង្កើតសួនឧស្សាហកម្មចំនួនមួយកន្លែងនៅក្នុងប្រទេសឡាវ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសថៃ ឈ្មោះ Pan-asia Investment ដែលវិនិយោគលើការកែច្នៃម្សៅដំឡូងមី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី