SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ហេតុអ្វីបានជាអ្នកគួរចុះបញ្ជីក្រុមហ៊ុនរបស់អ្នក?


ហេតុអ្វីបានជាអ្នកគួរចុះបញ្ជីក្រុមហ៊ុនរបស់អ្នក?
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ដើម្បីដំណើរការអាជីវកម្មស្របច្បាប់ក្នុងប្រទេសកម្ពុជា ម្ចាស់អាជីវកម្ម ត្រូវចុះបញ្ជីអាជីវកម្ម នៅ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ(GDT), ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ(MLVT) និងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន(https://registrationservices.gov.kh)។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អាជីវកម្មមួយចំនួនអាចស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាតពីក្រសួងស្ថាប័នជំនាញបន្ថែមទៀតបានផងដែរ។ ម្ចាស់ក្រុមហ៊ុនដែលបានចុះបញ្ជី នឹងបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្ម, ទទួលបានការគាំពារតាមផ្លូវច្បាប់, ទាក់ទាញអតិថិជន(ក្រុមហ៊ុនធំ) ដែលបញ្ជាទិញក្នុងទំហំធំ ព្រោះគ្មានក្រុមហ៊ុនធំណាចង់ រកស៊ីជាមួយអាជីវកម្មដែលមិនចុះបញ្ជីនោះទេ។

ជាមួយគ្នានេះ នឹងទទួលបានកម្ចីប្រាក់ពីធនាគារនិងការវិនិយោគពីវិនិយោគិន, ទទួលបានអត្ថប្រយោជន៍ផ្សេងៗសម្រាប់និយោជិតរបស់អ្នកពីបេឡាជាតិសន្តិសុខសង្គម, បំពេញកាតព្វកិច្ចជាពលរដ្ឋក្រោមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា, ជៀសវាងការផាកពិន័យផ្សេងៗ និងការតម្រូវឱ្យបិទទ្វារអាជីវកម្ម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599