2025-11-23
ទូច សូរិយា
2025-11-23
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាំយកឱកាសការងារប្រមាណជាង ៦ពាន់កន្លែង សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅផ្សារចម្ការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រដ្ឋបាលស្រុកមង្គលបូរី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ វិស័យឯកជន និងដៃគូពាក់ព័ន្ធផ្សេងទៀត។
ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន២១ បានចូលរួមសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ និងមានតម្រូវការកម្លាំងពលកម្មសរុបជាង ៦ ៥០០នាក់។ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តបន្ទាយមានជ័យនេះ អតីតពលករ និងអ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង។
ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ បានមានប្រសាសន៍ថា ការធ្វើការងារក្នុងស្រុក ទទួលបានប្រាក់ឈ្នួលសមរម្យទៅតាមជំនាញ និងមិនមានការបង់ប្រាក់លើបណ្ណការងារនោះឡើយ ហើយក៏មិនមាននគរបាលចុះទៅផាកពិន័យអ្វីដែរ។ លើសពីនេះទៀត ធ្វើការងារក្នុងស្រុក ទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា មានបណ្ណ ប.ស.ស. ដែលអាចទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ហើយមានប្រាក់សោធននៅពេលធ្វើការងារដល់អាយុ ៦០ឆ្នាំ មានឱកាសជួបជុំក្រុមគ្រួសារបានច្រើន ទាំងនៅក្នុងពិធីបុណ្យទាននានា ក៏ដូចជានៅថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ប្រសិនបើធ្វើការជិតផ្ទះអាចត្រឡប់ទៅស្នាក់នៅផ្ទះវិញ ដោយមិនចំណាយលុយលើការជួលផ្ទះ ហើយក៏អាចនៅសល់ពេលធ្វើស្រែចម្ការ ឬការងារអ្វីផ្សេងទៀត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី