2025-02-25
ឃី ភារៈ
2025-02-25
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ លើកទឹកចិត្តឱ្យសាធារណជន ចូលរួមព្រឹត្តិការណ៍ជិះកង់ កម្សាន្តចម្ងាយ ៧៥គម ដើម្បីចូលរួមអបអរទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ព្រមទាំងឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សនៅស្រុកបាទី ខេត្តតាកែវ។
ព្រឹត្តិការណ៍ជិះកង់ ដែលរៀបចំដោយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលរាជធានីភ្នំពេញនឹងចេញដំណើរពីទីស្តីការក្រសួងទេសចរណ៍ ឆ្ពោះទៅទីរួមខេត្តតាកែវ ក្នុងគោលបំណង ត្រៀមរៀបចំចូលរួមអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ និងចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសក្តានុពលទេសចរណ៍ខេត្តតាកែវផងដែរ។ ការចូលរួមក្នុងកម្មវិធីនេះ គឺមិនមានបង់ថវិកាឡើយ ដោយកំណត់អ្នកចូលរួមចំនួន ២០០នាក់ ក្នុងនោះអ្នកចូលរួមទទួលបានអាវយឺតជិះកង់ចំនួន១ ភេសជ្ជៈ និងអាហារសម្រន់។
សាធារណជន ដែលចង់ចូលរួមព្រឹត្តិការណ៍ជិះកង់ អាចចុះឈ្មោះតាមរយៈលេខទូរសព្ទ ០១១ ៨៣៣ ៣១៨ និង០៦១ ៩០៤ ៣២៥ ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី