SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារ JBIC ចង់វិនិយោគលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងសំណល់នៅកម្ពុជា


ធនាគារ JBIC ចង់វិនិយោគលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងសំណល់នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-29

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-29

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (Japan Bank for International Cooperation-JBIC) ចង់ស្វែងរកឱកាសវិនិយោគដោយផ្តោតលើវិស័យ និងគម្រោងធំៗជាច្រើននៅកម្ពុជា ដូចជា វិស័យថាមពល គម្រោងនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសំណល់ និងថាមពលស្អាត។ នេះបើតាមការបញ្ជាក់របស់លោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារ JBIC កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពចាំបាច់នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបង្ហាញពីការស្វាគមន៍ ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគលើវិស័យ និងគម្រោងសំខាន់ៗ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនេះ លោក MAEDA Tadashi ក៏បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការរបស់ធនាគារ JBIC ជាមួយបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងក្នុងសាកលលោក ដែលក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យធនាគារ JBIC បន្តភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគនានា។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្ឃឹមថា ចំណាប់អារម្មណ៍របស់ធនាគារ JBIC នឹងរួមចំណែកដល់ការពន្លឿនការអភិវឌ្ឍនៃគម្រោងតភ្ជាប់សំខាន់ៗនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី