SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី រួមគ្នាជំរុញការលក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ


ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី រួមគ្នាជំរុញការលក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) រៀបចំផែនការសកម្មភាពអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។

កិច្ចប្រជុំរៀបចំផែនការសកម្មភាពចុះ MOUនេះ ធ្វើឡើងដើម្បីតាមដាននូវវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ទាំងសំណូមពរ និងបញ្ហាប្រឈមនានា ពិសេសពិភាក្សាលម្អិតលើការរៀបចំផែនការអនុវត្តគម្រោងក្នុងឆ្នាំ២០២៥ ឱ្យទទួលបានលទ្ធផលកាន់តែល្អ ក្នុងការជ្រើសរើសទីតាំងស្ថានីយ៍ប្រេងឥន្ទនៈភីធីធី និងអាជីវករដាក់លក់ផលិតផលខ្មែរនៅតាមបណ្តារាជធានី-ខេត្តចំនួន១៩។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានបើកវេទិកាជូនតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ឱ្យលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈម ទាក់ទងនឹងគម្រោងខាងលើនេះ ក្នុងនោះតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងទីតាំងលក់ផលិតផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599