SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម និងធនាគារ ADB ពិភាក្សាអំពីតម្រូវការជំនួយបច្ចេកទេស និងលទ្ធភាពបន្តរៀបចំកម្មវិធីជំនួយថ្មី


ក្រសួងពាណិជ្ជកម្ម និងធនាគារ ADB ពិភាក្សាអំពីតម្រូវការជំនួយបច្ចេកទេស និងលទ្ធភាពបន្តរៀបចំកម្មវិធីជំនួយថ្មី
ធនាគារ-ហិរញ្ញវត្ថុ

2026-02-20

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2026-02-20

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមការងារបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិភាក្សាអំពីតម្រូវការជំនួយបច្ចេកទេសបន្ថែម និងលទ្ធភាពបន្តរៀបចំនូវកម្មវិធីជំនួយថ្មីរបស់ ADB បន្ទាប់ពីអនុកម្មវិធីទី៣ ត្រូវបញ្ចប់ជាស្ថាពរ ដើម្បីធានានូវចីរភាពនៃកំណើនពាណិជ្ជកម្ម និងភាពប្រកួតប្រជែងពាណិជ្ជកម្មកម្ពុជា។

លោកជំទាវ តឹករ៉េត កំរង និង ក្រុមការងារបេសកកម្មរបស់ធនាគារ ADB ស្តីពីការអនុវត្តសកម្មភាពគោលនយោបាយ ដែលជាជំនួយបច្ចេកទេសរបស់ ADB ក្រោមអនុកម្មវិធីទី៣ នៃកម្មវិធីពង្រឹងភាពប្រកួតប្រជែងពាណិជ្ជកម្ម (Trade and Competitiveness Program) បានផ្តោតលើការជំរុញការបង្កើតបទបញ្ញត្តិថ្មីក្នុងការអនុវត្តច្បាប់ពាណិជ្ជកម្មចំនួន៣ រួមមាន៖ ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ច្បាប់វិធានដើមកំណើតទំនិញ និងច្បាប់ឧបាស្រ័យពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី