SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រឹះសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកលើសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាកម្លាំងស្នូល


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រឹះសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកលើសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាកម្លាំងស្នូល
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-22

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គ្រឹះនៃសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា ពឹងផ្អែកទៅលើវិស័យឯកជន ដែលជាកម្លាំងស្នូល ហើយក្នុងវិស័យឯកជននោះ គឺជាសហគ្រាសធុនតូច និងមធ្យម (SMEs)។ នេះជាការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២១ កុម្ភៈនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយគូសបញ្ជាក់ថា ដើម្បីប្រទេសជាតិមួយរីកចម្រើនទៅជាប្រទេសអ្នកមានបាន ទាល់តែចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ កើនដល់កម្រិតមួយ។ ដូច្នេះ រដ្ឋអត់មានថវិកាចែកឱ្យប្រជាពលរដ្ឋនោះទេ ក្រៅតែពីការបង្កើតការងារដែលអាចរកចំណូលបានខ្ពស់។ 

«ខ្ញុំមិនរំពឹងទេថា នៅពេលអនាគតប្រទេសកម្ពុជា នឹងគ្របដណ្ដប់ដោយក្រុមហ៊ុនធំនោះទេ អ៊ីចឹងក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម (SMEs) នៅតែជាមូលដ្ឋានដែលយើងត្រូវលើកស្ទួយ»។ នេះជាការថ្លែងបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចបានបញ្ជាក់ផ្អែកតាមទិន្នន័យចុងក្រោយ នៅឆ្នាំ២០១៨ កម្ពុជាមានសហគ្រាសធុនតូច និងមធ្យម រហូតដល់ទៅជាង ៩៩ភាគរយ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងថា ការដាក់ចេញនូវផែនការ និងការបង្កើតការងារ ត្រូវធ្វើយ៉ាងណាឱ្យមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ ពោលគឺវិស័យឯកជន។ សម្តេចធិបតី បន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវតែជំរុញលើកទឹកចិត្តដោយធ្វើយ៉ាងណាឱ្យ SMEs កាន់តែមានការកើនឡើង៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599