2025-06-09
គិត បុប្ផា
2025-06-09
គិត បុប្ផា
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុន Codingate Technology នឹងបើកឱកាសឱ្យម្ចាស់អាជីវកម្មទាំងអស់ ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី៖ «ជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការដឹកនាំ និងគ្រប់គ្រងធនធានមនុស្សក្នុងអាជីវកម្ម»។
វគ្គបណ្ដុះបណ្ដាល ដែលមានការគាំទ្រពី សហគ្រិនខ្មែរ (KE) នេះ នឹងផ្ដោតលើប្រធានបទសំខាន់ៗ ដូចជា៖ ១. មូលដ្ឋានគ្រឹះក្នុងការដឹកនាំ និងគ្រប់គ្រងធនធានមនុស្សឱ្យមានប្រសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត, ២. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជួយក្នុងការជ្រើសរើសបុគ្គលិក ការបណ្ដុះបណ្ដាល ការវាយតម្លៃប្រសិទ្ធភាពការងារ និងការវិភាគទិន្នន័យធនធានមនុស្ស និង៣. សិក្សា និងអនុវត្តន៍ផ្ទាល់ជាមួយអ្នកជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា GateMaster.Ai ដោយឥតគិតថ្លៃ។
កម្មវិធីបណ្ដុះបណ្ដាល នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៥:០០រសៀល នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី១៥) ដោយក្នុងនោះម្ចាស់អាជីវកម្ម អាចចុះឈ្មោះតាមរយៈ https://forms.gle/Wga1o5i8tTWhTxhv5 ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី