2025-11-10
ទូច សូរិយា
2025-11-10
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យសិស្ស និងនិស្សិតកម្ពុជាធ្វើជាតំណាងទេសចរណ៍កម្ពុជា (Brand Ambassador) ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដល់មិត្តភក្តិ និងប្រជាជនអង់គ្លេសឱ្យបានទូលំទូលាយ ពិសេសលើកទឹកចិត្តឱ្យមកលេងទស្សនាកម្ពុជា ព្រមទាំងចូលរួមប្រឆាំង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយពីកម្ពុជាដែលជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជាផងដែរ។
ក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៧២ នៅស្ថានឯកអគ្គរាជទូតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ឯកឧត្តម ហួត ហាក់ បានលើកឡើងពីសភាពការណ៍នៅតំបន់ព្រំដែនជាមួយប្រទេសថៃ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ដោយស្នើសុំប្រជាជនខ្មែរមានការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី មានតែការឯកភាព និងសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាជនកម្ពុជាជាមួយរាជរដ្ឋាភិបាលដែលជាកំលាំងដ៏ខ្លាំងក្លា ជាមួយការគាំទ្រពីប្រទេសជាមិត្តដែលស្រលាញ់សន្តិភាព ពិតជាធ្វើឱ្យប្រទេសថៃត្រូវតែបញ្ចប់សកម្មភាពអរិភាពរបស់ខ្លួនជាមួយកម្ពុជានាពេលនេះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាព ឯករាជ្យ និងសាមគ្គីភាពរួមជាធ្លុងមួយរបស់ប្រជាជនកម្ពុជានាគ្រប់សម័យកាល៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី