SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី ជួបសំណេះសំណាលជាមួយក្រុមសិស្ស និងគ្រូបង្រៀនក្នុងកម្មវិធីជំរុំសិស្សវិទ្យាសាស្ត្រ អាស៊ាន+៣ លើកទី១៥ 


ឯកឧត្តម ហែម វណ្ណឌី ជួបសំណេះសំណាលជាមួយក្រុមសិស្ស និងគ្រូបង្រៀនក្នុងកម្មវិធីជំរុំសិស្សវិទ្យាសាស្ត្រ អាស៊ាន+៣ លើកទី១៥ 
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-31

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-31

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជួបសំណេះសំណាលជាមួយក្រុមសិស្ស និងគ្រូបង្រៀន ដែលតំណាងកម្ពុជាក្នុងកម្មវិធីជំរុំសិស្សវិទ្យាសាស្ត្រ អាស៊ាន+៣ លើកទី១៥ និងសិក្ខាសាលាគ្រូបង្រៀនវិទ្យាសាស្ត្រ លើកទី១៧។ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះទេពកោសល្យវ័យក្មេងផ្នែកវិទ្យាសាស្ត្រ។

សម្រាប់ឆ្នាំ២០២៦ កម្ពុជា បានបញ្ជូនតំណាងចូលរួមចំនួន៨ រូប ត្រូវបានជ្រើសរើសតាមរយៈការប្រកួតប្រជែងថ្នាក់ជាតិ សម្របសម្រួលដោយលេខាធិការដ្ឋាន ASEAN-COSTI នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ ក្រុមសិស្សកម្ពុជាដណ្តើមបានពានរង្វាន់ជាច្រើន រួមមានពានរង្វាន់ធំ (Grand Prize) ចំនួនពីរ ពានរង្វាន់ឧត្ដមភាព(Excellence Awards) ព្រមទាំងមេដាយប្រាក់ និងសំរិទ្ធ ដែលឆ្លុះបញ្ចាំងពីសមត្ថភាព ចំណេះដឹង និងការធ្វើការជាក្រុមលើគម្រោងវិទ្យាសាស្ត្រ។

កម្មវិធីប្រចាំឆ្នាំ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ាន+៣ សម្រាប់សិស្សវិទ្យាសាស្ត្រ (ACGS) នេះ បានប្រមូលផ្តុំអ្នកចូលរួមចំនួន១២៩នាក់ រួមមានសិស្ស ៩៦នាក់ មកពីបណ្តាប្រទេសសមាជិកអាស៊ាន ប្រទេសចិន សាធារណរដ្ឋកូរ៉េ និងស៊ុយអែត៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី