SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការគ្រប់គ្រងធនធានធម្មជាតិ គឺជាការរួមចំណែកអភិវឌ្ឍន៍ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការគ្រប់គ្រងធនធានធម្មជាតិ គឺជាការរួមចំណែកអភិវឌ្ឍន៍ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការគ្រប់គ្រងធនធានធម្មជាតិ គឺបានចូលរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តថា កិច្ចសហការដែលគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ បានរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីតំបន់ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការប្រែប្រួលអាកាសធាតុទៀតផង។

ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃអង្គការសមាគមអភិរក្សសត្វព្រៃនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា បង្កើតគម្រោងអភិរក្សផ្អែកលើការអភិវឌ្ឍសហគមន៍របស់អគ្គនាយកអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ដើម្បីការពារសត្វព្រៃ និងព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា បានបង្កើតឱកាសផ្សេងៗ ពិសេសធ្វើឱ្យជីវភាពរបស់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន មានជីវភាពកាន់តែប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យអង្គការWCS បន្តពង្រឹងភាពជាដៃគូររវាងក្រសួងបរិស្ថាន និងអង្គការ WCS ក៏ដូចជាជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបន្តកសាងភាពជោគជ័យក្នុងការធានាថាធនធានធម្មជាតិនិងជីវៈចម្រុះរបស់កម្ពុជា ត្រូវបានការពារនិងអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ។ ភាពជាដៃគូរវាងក្រសួងបរិស្ថាន និងអង្គការ WCS នេះ កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ការពារសំខាន់ៗក្នុងតំបន់ទេសភាពបឹងទន្លេសាប ក្នុងតំបន់វាលទំនាបភាគខាងជើង និងនៅភាគខាងកើតប្រទេសកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី