2024-10-27
ឃី ភារៈ
2024-10-27
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ប៊្លូម អេស៊ា (Bloom Asia) បានព្រមព្រៀងសហការលើគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ» ដែលមានទំហំថវិកាគម្រោងសរុបចំនួន ១ ៩៣០ ០០០ដុល្លារ អនុវត្តរយៈពេល ៣ឆ្នាំ។ គម្រោងនេះ នឹងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងស្រ្តីងាយរងហានិភ័យដោយសារការជួញដូរមនុស្ស។
តាមការចុះផ្សាយរបស់ក្រសួងការងារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់ការបណ្តុះបណ្តាលជំនាញក្នុងវិស័យបដិសណ្ឋារកិច្ច និងធ្វើនំសម្រាប់ក្រុមគោលដៅ និងផ្តល់ឱកាសការងារសមរម្យ ព្រមទាំងការថែទាំ និងព្យាបាលបញ្ហាផ្លូវចិត្តដល់ពួកគាត់ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក៏បានស្នើឱ្យអង្គការប៊្លូម អេស៊ា ពង្រីកជំនាញក្នុងវគ្គបណ្តុះបណ្តាលទៅកាន់ក្រុមងាយរងហានិភ័យផ្សេងទៀត ដូចជាជនមានពិការភាពផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី