SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តមបណ្ឌិត ហេង សុខគង់៖ GTV MOTOR បានរួមចំណែកប្រែក្លាយវិស័យឧស្សាហកម្មយានយន្តកម្ពុជា ទៅរកការប្រើប្រាស់បច្ចេកវិទ្យាទំនើប


ឯកឧត្តមបណ្ឌិត ហេង សុខគង់៖ GTV MOTOR បានរួមចំណែកប្រែក្លាយវិស័យឧស្សាហកម្មយានយន្តកម្ពុជា ទៅរកការប្រើប្រាស់បច្ចេកវិទ្យាទំនើប
A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអបអរសាទរចំពោះក្រុមហ៊ុន GTV MOTOR ដែលបានរួមចំណែកប្រែក្លាយវិស័យឧស្សាហកម្មយានយន្តកម្ពុជា បែបប្រពៃណី ឆ្ពោះទៅការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យស្របតាមស្តង់ដារអន្តរជាតិ។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានអបអរសាទរចំពោះក្រុមហ៊ុន GTV MOTOR ដែលទទួលបានភាពជោគជ័យ លើការដំឡើងផលិតផលរថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ដែលមានសោភ័ណភាព, គុណភាព, ប្រណីតភាព និងប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យស្របតាមស្តង់ដារអន្តរជាតិ។

ថ្លែងក្នុងពិធីសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ មានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០២៣ មានរោងចក្រដែលផលិតគ្រឿងបង្គុំ និងដំឡើងរថយន្តចំនួន៨ បានសុំអាជ្ញាបណ្ណពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ជាក់ស្តែងថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២៤ យើងមានរោងចក្ររបស់ខ្មែរយើង ដែលបើកដំណើរការទី១ បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គឺក្រុមហ៊ុន GTV MOTOR ។

វត្តមាន GTV MOTOR បាននិងកំពុងរួមចំណែកប្រែក្លាយវិស័យឧស្សាហកម្មយានយន្តកម្ពុជា បែបប្រពៃណី ឆ្ពោះទៅការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងបានចូលរួមអភិវឌ្ឍន៍ និងជួយជំរុញនៅក្នុងកំណើនសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ។ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ សង្ឃឹមថា GTV MOTOR នឹងអាចនាំចេញរថយន្តទៅកាន់ទីផ្សារតំបន់ និងពិភពលោកនៅពេលឆាប់ៗខាងមុខ ខណៈដែលឯកឧត្តមបណ្ឌិត មានជំនឿជាក់ថា រថយន្តម៉ូឌែល SOBEN, KRUSAR, CEASAR និង KAIN ជាដើម នឹងបន្តរីកចម្រើន និងមានឈ្មោះជាសូរសៀងភាសាខ្មែរជាច្រើន នាពេលបន្តបន្ទាប់ទៀត៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599