2024-08-17
គិត បុប្ផា
2024-08-17
គិត បុប្ផា
ភ្នំពេញ៖ កសិផលកម្ពុជា ដូចជាស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ និងផលិតផលជលផល មានសក្តានុពលនៅកម្រិតដាំដុះ (Upstream) ដែលត្រូវការអ្នកវិនិយោគលើការកែច្នៃ (Downstream) ប្រកបដោយគុណភាព ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។
ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ស្តីពី Cambodia Agrifood Trade and Investment Forum កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនាទីស្តីការក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា ក៏បានបង្ហាញបំណងសហការរួមគ្នាជាមួយអង្គការ FAO ដើម្បីគ្រោងរៀបចំកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មឱ្យកាន់តែរីកចម្រើន ដោយផ្សារភា្ជប់ការវិនិយោគនិងពាណិជ្ជកម្មប្រកបដោយភាពជាក់លាក់ និងប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានបន្ថែមទៀតថា ដើម្បីរៀបចំកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម គឺត្រូវមានផែនការច្បាស់លាស់ និងគិតគូឱ្យបានស៊ីជម្រៅ។ សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី នេះជាកម្មវិធីគំរូមួយដែលមានទីផ្សារពិតប្រាកដ មានប្រសិទ្ធភាពនៃការវិនិយោគពេញលេញ និងតភ្ជាប់ខ្សែច្រវាក់ផលិតកម្មនិងតម្លៃ ក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធនានា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី