2025-10-30
ទូច សូរិយា
2025-10-30
ទូច សូរិយា
ភ្នំពេញ៖ សហព័ទ្ធថ្វាយមន្ទីកម្ពុជា បានលើកទឹកចិត្តឱ្យម្ចាស់រោងចក្រ/សហគ្រាស/សប្បិកម្មកែច្នៃស្វាយចន្ទី និងសហគមន៍កសិកម្ម/សហគមន៍កសិកម្មទំនើប ចូលរួមតាំងបង្ហាញផលិតផលស្វាយចន្ទី ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា២០២៥ (CAFE25) នៅថ្ងៃទី១៣ - ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ ៨:០០យប់ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញ និងវិនិយោគិនអន្តរជាតិ។
ម្ចាស់រោងចក្រ/សហគ្រាស/សប្បិកម្មកែច្នៃស្វាយចន្ទី ដែលចង់ចូលរួមពិព័រណ៍ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញនេះ ត្រូវមាន៖ ផលិតផលស្វាយចន្ទី សម្រាប់តាំងបង្ហាញ (Products Display), ខិតបណ្ណ័ពត៌មានក្រុមហ៊ុន (Company Profile & Brochure), នាមប័ណ្ណ (Business Card) និងសម្ភារផ្សព្វផ្សាយ (Advertising materials)។ ចំពោះ ម្ចាស់រោងចក្រ/សហគ្រាស/សប្បិកម្ម មានបំណងចូលរួមពិព័រណ៍ខាងលើ អាចទាក់ទងមកកាន់លេខទូរសព្ទ ០៩៣ ២៩៥ ០៩៣/ ០៩៧ ៤៥៦ ៦១៨៩ ត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង៥.០០ល្ងាច៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី