2024-07-09
គិត បុប្ផា
2024-07-09
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា នឹងអនុវត្តគម្រោង Universal Trusted Credentials (UTC) ក្នុងគោលបំណងបង្កើតនូវប្រព័ន្ធទិន្នន័យមួយដែលមានភាពរឹងមាំ ដើម្បីជួយសហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSMEs) ដោះស្រាយបញ្ហាប្រឈមនានា ពិសេសការទទួលបានហិរញ្ញវត្ថុផ្លូវការពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ការសម្រេចអនុវត្តគម្រោងនេះនៅកម្ពុជា គឺធ្វើឡើងតាមរយៈកិច្ចពិភាក្សាតុមូល ដែលឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានចូលរួមនៅថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចពិភាក្សាតុមូល ដែលធ្វើឡើងនៅទីក្រុង Zurich ប្រទេសស្វីស ក្រោមប្រធានបទស្តីពី ការដាក់ឱ្យដំណើរការនូវគម្រោង Universal Trusted Credentials (UTC)៖ បទពិសោធ និងបញ្ហាប្រឈម ត្រូវបានរៀបចំឡើងនៅក្នុងវេទិកាចំណុចសូន្យ (Point Zero Forum) ដែលពិភាក្សាយ៉ាងទូលំទូលាយលើផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានលើកឡើងពីស្ថានភាពរបស់ MSMEs នៅកម្ពុជា ទាក់ទងនឹងតួនាទីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម បញ្ហាប្រឈមជារួម ពិសេសពាក់ព័ន្ធនឹងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។
ឯកឧត្តមទេសាភិបាលរងធនាគារជាតិ ក៏បានបង្ហាញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រ MSMEs តាមរយៈគោលនយោបាយនានា ដើម្បីលើកកម្ពស់ការផលិតក្នុងស្រុក និងការបង្កើនការងារក្នុងវិស័យនេះ។ តាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ក្នុងកិច្ចពិភាក្សានិងផ្លាស់ប្តូរយោបល់លើកាលានុវត្តភាព និងបញ្ហាប្រឈមនៃបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ រយៈពេល ៣ថ្ងៃនេះ មានការចូលរួមពីថ្នាក់ដឹកនាំធនាគារកណ្តាល និយ័តករ អ្នកតាក់តែងគោលនយោបាយ និងអ្នកដឹកនាំផ្នែកវិស័យឯកជន។
គម្រោង UTC គឺជាគំនិតផ្តួចផ្តើមរបស់កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដោយមានការសហការជាមួយធនាគារកណ្តាលនៅអាស៊ី អាហ្រ្វិក និងអឺរ៉ុប ព្រមទាំងស្ថាប័នសាធារណៈនិងឯកជនផ្សេងទៀត ដើម្បីបង្កើតប្រព័ន្ធទិន្នន័យ និងជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ធុរកិច្ច ជាពិសេស MSMEs៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី