2023-10-19
SME News
2023-10-19
SME News
ភ្នំពេញ៖ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក។ ការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំដែលជំរុញកំណើនសេដ្ឋកិច្ចនៃព្រទេសទាំងពីរនេះ ត្រូវបានប្រធានាធិបតីចិន ឯកភាពតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីកម្ពុជា។
ក្នុងជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង នាទីក្រុងប៉េកាំងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុង«វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមប្រធានាធិបតីចិន បង្ហាញមោទនភាពចំពោះកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ដោយបញ្ជាក់ពីជំហរ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។
ក្នុងជំនួបទេ្វភាគីនោះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ តាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត«ច្រករបៀងមច្ឆា និងអង្ករ» និង«ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា»។
បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាអំពីទិសដៅនៃការបន្តពង្រឹងមិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍, ថាមពល, ពាណិជ្ជកម្ម, វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ។ ត្រង់ចំណុចនេះ ឯកឧត្តម ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី