2023-11-24
គិត បុប្ផា
2023-11-24
គិត បុប្ផា
ភ្នំពេញ៖ តាមរយៈគោលនយោបាយឈ្នះៗរបស់សម្តេច ហ៊ុន សែន ប្រទេសកម្ពុជា បានកសាងនូវមូលដ្ឋានដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងអំឡុងពេលជាងពីរទស្សវត្សមកនេះ។ ដោយឈរលើស្មារតី«រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធិផលថ្មី» សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនបានបោះបង់ ឬផ្លាស់ប្តូរទិសដៅអនុវត្តរយៈពេលវែងនោះទេ រដ្ឋាភិបាល នៅតែរក្សាសម្រេចមហិច្ចតា ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងកម្មវិធី«សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣» ស្តីពីចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត ដែលធ្វើឡើងនាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដើម្បីបង្កើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ព្រមទាំងកំណត់នូវអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
បើតាមសម្តេចធិបតី យុទ្ធសាស្រ្ដបញ្ចកោណ ប្រកាន់យកទស្សនវែងឆ្ងាយដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា ៥ ដំណាក់កាល ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យវែង ឈរលើបេសកកម្មជាប្រវត្តិសាស្រ្ដចម្បងចំនួនពីរ។ ទីមួយ ថែរក្សានិងថែបំប៉នសុខសន្តិភាព ដែលសម្រេចមកបានដោយលំបាក និងទីពីរ កសាងនិងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីយន្ដការកំណែទម្រង់នាពេលកន្លងមក និងវិធានការបុរេសកម្មផ្សេងៗ នាពេលខាងមុខ នោះកម្ពុជារំពឹងថា អាចនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអាត្រា៥,៦ភាគរយនៅឆ្នាំ២០២៣ និងបន្តងើបកាន់តែលឿនក្នុងអាត្រា៦,៦ភាគរយនៅឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី