SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល ដំឡើងប្រាក់ខែមន្រ្ដីជាប់កិច្ចសន្យាពី ៧១ ទៅ ៧៧ម៉ឺនរៀល ចាប់ឆ្នាំ២០២៤ តទៅ!


រដ្ឋាភិបាល ដំឡើងប្រាក់ខែមន្រ្ដីជាប់កិច្ចសន្យាពី ៧១ ទៅ ៧៧ម៉ឺនរៀល ចាប់ឆ្នាំ២០២៤ តទៅ!
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-06

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់កម្រៃដល់មន្រ្ដីជាប់កិច្ចសន្យាពី ៧១ម៉ឺនរៀល ទៅ ៧៧ម៉ឺនរៀល ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ។ នេះបើតាមអនុក្រឹត្យស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្រ្ដីជាប់កិច្ចសន្យារបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។

ក្នុងអនុក្រឹត្យបញ្ជាក់ថា ការដំឡើងប្រាក់កម្រៃនេះ ត្រូវអនុវត្តចំពោះមន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យ លេខ២៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា។

ចំពោះ អនុក្រឹត្យលេខ០៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែ ជូនមន្ត្រីជាប់កិច្ចសន្យា ត្រូវទុកជានិរាករណ៍។ ក្នុងអនុក្រឹត្យដដែល ក៏បានស្នើដល់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី