2024-02-12
ទូច សូរិយា
2024-02-12
ទូច សូរិយា
ភ្នំពេញ៖ គិតត្រឹមដំណាច់ឆ្នាំ២០២៣ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានគាំទ្រថវិកាលើ«កម្មវិធីបណ្ដុះបណ្ដាលជំនាញរួមគ្នា (Joint-Training Program), កម្មវិធីឆ្លើយតបជំងឺកូវីដ-១៩ (Covid-19 Response Program) និងកម្មវិធីជាមួយសាលា (Program with School)» ដែលមានថ្លៃបណ្តុះបណ្តាលសរុប ៨.៣លានដុល្លារ។
តាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិអភិវឌ្ឍន៍ជំនាញ ក្រោយទទួលបានទំនុកចិត្តខ្ពស់ពីដៃគូពាក់ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយគម្រោងសាកល្បង SDF ទៅជាស្ថាប័នអចិន្រ្តៃយ៍ ដែលមានចរិតជាបរធនបាល (Trust Fund) ក្រោមឈ្មោះថា«មូលនិធិអភិវឌ្ឍន៍ជំនាញ» តាមរយៈអនុក្រឹត្យលេខ ៩៧ អនក្រ. បក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដែលក្រុមប្រឹក្សាបរធនបាលមានតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ ត្រូវចូលរួម និងសហការឱ្យអស់ពីលទ្ធភាព ដើម្បីជាកម្លាំងចលករដ៍ធំមួយក្នុងការសម្រេចការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ប្រកបដោយចំណេះ ជំនាញ សមត្ថភាព ឥរិយាបថ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម«យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។
ការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច កាលពីចុងខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅឆ្នាំ២០២៤ SDF នឹងមានកម្មវិធីបណ្តុះបណ្តាលថ្មីចំនួន ២គឺកម្មវិធីផ្គូផ្គងជំនាញ (Skills Matching Program) និងថ្នាលនៃភាពជាដៃគូ (Partnership Platform) ដើម្បីពង្រីកបរិមាណ និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលជំនាញឱ្យស្របទៅនឹងតម្រូវការរបស់វិស័យឯកជន ពិសេសនឹងរៀបចំថ្នាលបច្ចេកវិទ្យាថ្មីដែលបង្កើនប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងតួអង្គសំខាន់ៗក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ។
គួរបញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍ជំនាញនេះ មានគម្រោងចំនួន១២១ និងសិក្ខាកាមចំនួន១៦,០៧៥ នាក់ ក្នុងនោះមានស្រ្ដី ៣៥% និងបានសហការជាមួយដៃគូចំនួន ៣៥៧ស្ថាប័ន រួមមាន៖ រោងចក្រ-សហគ្រាសចំនួន២៩៧, គ្រឹះស្ថានបណ្តុះបណ្តាលចំនួន៤៤ និងសមាគមធុរកិច្ចចំនួន១៦៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី