SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កំពង់ផែព្រះសីហនុ រកចំណូលបានជាង ៨៥លានដុល្លារ កើនជាង ១១% ក្នុងរយៈពេល១១ខែឆ្នាំ២០២៣


កំពង់ផែព្រះសីហនុ រកចំណូលបានជាង ៨៥លានដុល្លារ កើនជាង ១១% ក្នុងរយៈពេល១១ខែឆ្នាំ២០២៣
ពាណិជ្ជកម្ម

2023-12-25

ទូច សូរិយា

ពាណិជ្ជកម្ម

2023-12-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កំពង់ផែព្រះសីហនុ មានទំនិញឆ្លងកាត់ជាង ៧លានតោន កើនឡើង ១១,៣៤ភាគរយ និងចំណូលអាជីវកម្មមានទឹកប្រាក់ជាង ៨៥លានដុល្លារ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៣។

តាមការចុះផ្សាយរបស់សម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់ជាង ៧៥ម៉ឺន TEUs មានកំណើនមធ្យម ១០,៨៣ភាគរយ ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ គិតចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ ២០២២។ ជាពិសេស បានចូលរួមក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់ ៧ភាគរយ ប្រកបដោយចីរភាពក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ មុនការផ្ទុះទ្បើងនៃជំងឺកូវីដ-១៩ និងវិបត្តិសាកល។

កំពង់ផែនេះ ក៏បន្តរួមចំណែករក្សាកំណើនក្នុងអត្រា ៥,៦ភាគរយ ក្នុងឆ្នាំ២០២៣ និង ៦,៦ភាគរយ ក្នុងឆ្នាំ២០២៤ ក្នុងនោះអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ត្រូវបានព្យាករណ៍ថា នឹងបន្តសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់ ៧,៩ភាគរយ ក្នុងឆ្នាំ២០២៣ និង ៨ភាគរយ ក្នុងឆ្នាំ២០២៤ ដោយសារតែ សកម្មភាពដឹកជញ្ជូន និងគមនាគមន៍ មាននិន្នាការកើនទ្បើង។

គួរបញ្ជាក់ថា កំពង់ផែស្វយ័ត គឺកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ កំពង់ផែនេះ មានទំនិញឆ្លងកាត់កើនទ្បើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិ មានការកើនទ្បើងជាលំដាប់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី