2024-03-24
គិត បុប្ផា
2024-03-24
គិត បុប្ផា
ភ្នំពេញ៖ ថ្ងៃទី២៤ មីនា ត្រូវជាថ្ងៃទី១ នៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ឆ្នាំ២០២៤ មានប្រជាពលរដ្ឋជាច្រើន មកចូលរួមទស្សនាការតាំងពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល, ពិព័រណ៍វិទ្យាសាស្ត្រ, វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម និងកម្មវិធីពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ។
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលធ្វើឡើងក្រោមប្រធានបទ៖«សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ប្រព្រឹត្តឡើងក្នុងគោលបំណងបំផុសចលនាឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនផលិតកម្ម និងផលិតភាពរបស់ខ្លួន និងពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤។
ទិវា ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ គួរបញ្ជាក់ថា ទិវាក្រោមការរៀបចំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដែគូសហការផ្សេងៗ នឹងបើកឱ្យសាធារណជនចូលរួមដោយសេរី ពិសេសបណ្តាក្រុមហ៊ុនបច្ចេកវិទ្យានានា ដើម្បីស្វែងយល់អំពីសក្តានុពល និងឱកាសសម្រាប់ការអភិវឌ្ឍធុរកិច្ចរបស់ខ្លួន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី