2025-06-13
ទូច សូរិយា
2025-06-13
ទូច សូរិយា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃ ស្រុកកំរៀង ខេត្តបាត់ដំបង។ ការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃនេះ ធ្វើឱ្យកកស្ទះនៅព្រំដែនក្រោយ ដែលថៃ មិនអាចដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមនោះទេ។
តាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ជាការកត់សម្គាល់រយៈពេលមិនដល់ ១២ម៉ោង កម្ពុជាបានឆ្លើយតបដោយវាយបកលើចំណុចតូចៗ ៣ប៉ុណ្ណោះគឺ ទី១. ឈប់ទិញអ៊ីនធឺណិត, ទី២. ឈប់ឱ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជា និងទី៣. បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា នឹងបើកច្រកនេះឡើងវិញតែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគីសម្រួលមកវិញដូចមុនពេលបិទ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី