2024-11-23
ឃី ភារៈ
2024-11-23
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន iBlooming មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សវិស័យសុខាភិបាលនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងការវិនិយោគខាងលើ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន iBlooming បន្តពិភាក្សាជាមួយនាយកដ្ឋាន-អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសុខាភិបាល ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគផ្នែកសុខាភិបាលនៅកម្ពុជា។ ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន iBlooming លោក Onggy Hianata, Founder & Global Strategist កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានគូសបញ្ជាក់ពីលក្ខខណ្ឌ និងវិធានការចាំបាច់នានារបស់ក្រសួងសុខាភិបាល សម្រាប់តម្រង់ទិសគាំទ្រដល់ការវិនិយោគផ្នែកឯកជនក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជន និងក្រុមហ៊ុនផងដែរ។
ជាមួយគ្នានេះ លោក Onggy Hianata បានលើកឡើងពីថ្នាលមួយចំនួន (Platforms) ដែលក្រុមហ៊ុនiBlooming កំពុងផ្តល់ជូនគ្រឹះស្ថានបណ្តុះបណ្តាល និងអ្នកសិក្សាជាច្រើន ដូចជា៖ Global iLearning Movement (GiM) សម្រាប់ផ្ដល់ជូននូវកម្មវិធីបកប្រែដោយប្រើ AI និង iMatrix Learners Profiling System ដើម្បីជាជំនួយដល់ការអប់រំ និងការបណ្ដុះបណ្ដាល ដែលអាចប្រើប្រាស់បានគ្រប់ទីកន្លែង និងតម្លៃសមរម្យបំផុតក្នុងវិស័យគាំពារសុខភាព។ លើសពីនេះ ក្រុមហ៊ុនខាងលើ ក៏មានថ្នាល iHealth ដែលអាចផ្តល់ចំណេះដឹងស៊ីជម្រៅស្របតាមស្តង់ដារអន្តរជាតិ និងពាក់ព័ន្ធនឹងផ្នែកសុខាភិបាល សម្រាប់អ្នកថែទាំ និងព្យាបាល ប្រជាពលរដ្ឋទូទៅផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី