2024-02-06
គិត បុប្ផា
2024-02-06
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ចាន់ សូផា អគ្គនាយក វិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) បានមានប្រសាសន៍ក្នុងពិធីបើកសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ថា រាល់ការដំឡើងនិងផលិតយានយន្តរបស់ក្រុមហ៊ុន GTV MOTOR គឺត្រូវបានត្រួតពិនិត្យបច្ចេកទេសសុវត្ថិភាពស្របតាមស្តង់ដាទាំង២២ចំណុច ដែលរាជរដ្ឋាភិបាលបានកំណត់ជាកម្រិតស្តង់ដារកម្ពុជា និងស្របតាមអន្តរជាតិ។
ឯកឧត្តម ចាន់ សូផា បានលើកឡើងបន្ថែមថា ចំណុចសុវត្ថិភាពនៃរថយន្តជារឿងសំខាន់ណាស់ ក្នុងការ ដំឡើងយានយន្ត ដើម្បីបំពេញបាននូវតម្រូវចិត្តអតិថិជន និងគោរពទៅតាមលក្ខខណ្ឌនៃច្បាប់ប្រទេសជាតិ និងអន្តរជាតិ ហើយក្នុងករណីនេះក្រុមហ៊ុន GTV MOTOR បានដំឡើងនិងផលិតយានយន្តស្របតាមស្តង់ដាសុវត្ថិភាព ២២ចំណុច របស់រាជរដ្ឋាភិបាលរួចរាល់ហើយ ទើបរដ្ឋាភិបាលអនុម័តឱ្យដំណើរការរោងចក្រមួយនេះឡើង។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក វិទ្យាស្ថានស្តង់ដារកម្ពុជា ក៏បានជំរុញប្រជាពលរដ្ឋកម្ពុជា ឱ្យចូលរួមគាំទ្ររថយន្តផលិតក្នុងស្រុកយ៉ាងដូច្នេះថា៖ «ជុំវិញពិភពលោកនេះ គ្មានប្រទេសណាមួយអភិវឌ្ឍន៍ស្តង់ដាសុវត្ថិភាពសម្រាប់ឡានជជុះ ពោលគឺគ្មានការធានាស្តង់ដាសម្រាប់ឡាននាំចូលទេ។ ដូច្នេះ យើងគួរគាំទ្រនិងស្វាគមន៍រថយន្តថ្មី ផលិតក្នុងស្រុក ដែលមានការធានាស្តង់ដាសុវត្ថិភាពត្រឹមត្រូវ តម្លៃសមរម្យ ជាជាងការគាំទ្ររថយន្តជជុះនាំចូលដែលគ្មានការធានាពីរាជរដ្ឋាភិបាល»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី