SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ដើម្បីជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច តើក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់អាទិភាពអ្វីខ្លះ?


ដើម្បីជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច តើក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់អាទិភាពអ្វីខ្លះ?
A+ A-

ភ្នំពេញ៖ ដើម្បីជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច និងលើកកម្ពស់អភិបាលកិច្ច ទិន្នន័យ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់អាទិភាពដល់ការរៀបចំ និងធ្វើទំនើបកម្មទិន្នន័យគោល (Base Registry) សំខាន់ៗប្រកបដោយគុណភាព និងគ្រប់ជ្រុងជ្រោយ ដែលគាំទ្រដល់ប្រតិបត្តិការរបស់ធុរកិច្ច រួមមាន ទិន្នន័យគោលអាជីវកម្ម ទិន្នន័យគោលរូបវន្តបុគ្គល និងទិន្នន័យគោលទ្រព្យសម្បត្តិ។

ជាមួយគ្នានេះ អាទិភាព ជាយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨ គឺផ្តោតលើការរៀបចំ និងធ្វើទំនើបកម្មទិន្នន័យគោលទាំងនោះ ដោយក្រសួង ស្ថាប័នត្រូវគ្រប់គ្រងទិន្នន័យទាំងនោះឱ្យបានម៉ត់ចត់ ស្របតាមគោលការណ៍ណែនាំផ្នែកបច្ចេកទេស និងបទប្បញ្ញត្តិមានជាធរមាន។ ចំពោះ ប្រភេទទិន្នន័យគោល ដែលមានលក្ខណៈរសើបក្រសួងស្ថាប័ន ត្រូវធានាថាប្រព័ន្ធគ្រប់គ្រងទិន្នន័យគោលទាំងនោះ ត្រូវអភិវឌ្ឍន៍ និងគ្រប់គ្រង ដោយរដ្ឋ និងមិនអាចប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធក្លោដ ឬមជ្ឈមណ្ឌលទិន្នន័យរបស់រដ្ឋបរទេស ចៀសវាងការបែកធ្លាយទិន្នន័យរសើបទាំងនោះជាយថាហេតុ។

បន្ថែមលើនេះ ក្រសួងស្ថាប័ន ដែលជាបុគ្គលគ្រប់គ្រងទិន្នន័យគោលក្នុងក្របខ័ណ្ឌធុរកិច្ច ត្រូវធានាការបើកចំហ និងចែករំលែកទិន្នន័យគោលក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច តាមរយៈផ្ទាល CamDX ស្របតាមគោលការណ៍ណែនាំផ្នែកបច្ចេកទេស។ យុទ្ធសាស្ត្រនេះ ក៏ដើម្បីសម្រួលដល់ការបញ្ចូលទិន្នន័យ និងបង្កើនសុចរិតភាព នៃទិន្នន័យព្រមទាំងជំរុញការចូលរួមរបស់ធុរជន ក្នុងការធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែលបើកចំហសម្រាប់ការធ្វើសហថាមពល និងការសហការបង្កើតថ្មីផងដែរ៕

ប្រភពពីសៀវភៅ៖ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី