2025-03-03
ទូច សូរិយា
2025-03-03
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល២ខែដើមឆ្នាំ២០២៥ កម្ពុជា រកចំណូលបានពីភ្ញៀវទេសចរបរទេស លើការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀសសរុបជាង ១៣,១៦លានដុល្លារ កើនឡើង ១៧,២១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ រយៈពេល២ខែ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាក៏ទទួលបានភ្ញៀវអន្តរជាតិសរុបជាង ២៧,៩ម៉ឺននាក់ កើនបាន ១៨,៥៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
បើតាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ចំណូលលក់បណ្ណនៅប្រាសាទកោះកែររយៈពេល ២ខែនេះ កម្ពុជាទទួលបានជាង ១០,៣៥ម៉ឺនដុល្លារ និងទទួលបានចំនួនភ្ញៀវទេសចរបរទេសសរុប ៦ ៩០២នាក់។ រីឯ ចំណូលពីការលក់សំបុត្រទូកវិញ កម្ពុជាទទួលបានចំណូលជាង ២៤ម៉ឺនដុល្លារ ក្នុងនោះ ទូកតូចមានចំនួន ៥ ១៥៦, ទូកកណ្តាលមានចំនួន ២ ៤៣៦ និងទូកធំមានចំនួន ៤០៨។
ចំពោះ ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលាក្នុងរយៈពេល ២ខែនេះ ទទួលបាន ៣,៧២ម៉ឺនដុល្លារ និងទទួលបានទេសចរអន្តរជាតិចំនួន ៣ ៧១១នាក់។ ចំណែក ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពានវិញ ទទួលបាន ១ ៦៩០ដុល្លារ និងមានភ្ញៀវបរទេសចំនួន ៣៣៨៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី