2024-11-09
ឃី ភារៈ
2024-11-09
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd., ចង់ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត តាមរយៈការបង្កើតរោងចក្រផលិតសម្លៀកបំពាក់ស្ត្រី និងកុមារ សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ នេះបើតាមការលើកឡើងរបស់ប្រធានក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd., នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានក្រុមហ៊ុន Fortune Rich Trade ក៏បានលើកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានធានានូវបរិយាកាសវិនិយោគមួយប្រកបដោយស្ថិរភាព និងអនុគ្រោះសម្រាប់វិនិយោគិន ដែលក្នុងនោះក្រុមហ៊ុនជឿជាក់ថាប្រទេសកម្ពុជានឹងបន្តអភិវឌ្ឍន៍ និងរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀតផងដែរ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ជាវិស័យកំពុងមានការរីកចម្រើនខ្លាំង ដែលក្នុងនោះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់ជោគជ័យរបស់ក្រុមហ៊ុន សហគ្រាសដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញការលើកទឹកចិត្តចំពោះក្រុមហ៊ុន ឬរោងចក្រណាដែលអាចប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ការទ្រទ្រង់ដល់ខ្សែច្រវាក់ផលិតកម្មផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី