2024-08-12
SME News
2024-08-12
SME News
ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ថ្ងៃទី១០ សីហានេះ ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះពិនិត្យការដ្ឋានតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ និងការពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ទំនប់ស្ទាក់ទឹកទាំងពីរនេះ នៅពេលដែលសាងសង់រួចរាល់អាចនឹងធានាទឹកសម្រាប់ការស្រោចស្រពផ្ទៃដីស្រែចម្ការរបស់ប្រជាពលរដ្ឋប្រមាណជាង ១២ម៉ឺនហិចតានៅរដូវប្រាំង។ ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ ក៏នឹងដើរតួនាទីក្នុងការពង្វាងទឹកធ្លាក់ពីស្ទឹងជីនិតប៉ែកខាងលើ នៃខេត្តព្រះវិហារចូលទៅស្ទឹងសែន ដែលនឹងជួយកាត់បន្ថយហានិភ័យ នៃការលិចលង់ក្រុងស្ទឹងសែន និងតំបន់ជុំវិញផងដែរ។
ក្នុងដំណើរពិនិត្យស្ថានភាពទឹក និងការដ្ឋានសាងសង់ទំនប់ទឹកនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានចូលលេងក្នុងផ្ទះប្រជាពលរដ្ឋ ដែលផ្ដល់ឱកាសឲ្យសម្តេច បានជជែកលេងជាមួយ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅទីនេះក្នុងពេលបច្ចុប្បន្ន និងពីមុនមកផងដែរ។ សម្តេចធិបតី ក៏បានប្រាប់ទៅប្រជាពលរដ្ឋផងដែរអំពីផែនការមួយចំនួនរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់ រួមទាំងការកសាងទំនប់ស្ទាក់ទឹកកំពង់គោ ដែលនៅជិតនោះ ក៏ដូចគម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ។
ទាក់ទងនឹងការសាងសង់ទំនប់ស្ទាក់ទឹកនៅទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់ ប្រមុខរដ្ឋាភិបាល សម្តេចធិបតី បានផ្តល់គោលការណ៍ណែនាំទៅឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ឱ្យយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរនេះ៕
សូមអញ្ជើញទស្សនាវីដេអូនេះដូចតទៅ៖ https://web.facebook.com/share/v/whSUqY6YssGPrutX/
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី