2024-07-22
លន់ ចាន់ធូ
2024-07-22
លន់ ចាន់ធូ
ភ្នំពេញ៖ សហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីចំនួន១៤ ត្រូវបានអនុញ្ញាតឱ្យដាក់តាំងលក់ផលិតផលស្វាយចន្ទីកែច្នៃក្នុងផ្សារទំនើប និងម៉ាតចំនួន១០។ ការផ្តល់សិទ្ធិឱ្យដាក់លក់ ដែលសម្រេចដោយម៉ាតទាំង១០ ផ្ទាល់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាស្ដីអំពី «ការដាក់លក់គ្រាប់ស្វាយចន្ទីដែលកែច្នៃរួច ចូលទៅកាន់ផ្សារទំនើបនិងម៉ាតនានា» កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២០ ខែកក្កដា សហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីចំនួន១៤ នោះ រួមមាន៖ (១) KHMER organic coorporative co,.ltd (២) សហគ្រាសគ្រាប់ស្វាយចន្ទីចំការលើ ឡឹង ម៉ានុត (៣) ក្រុមហ៊ុន Veha Juice co,.ltd (៤) ក្រុមហ៊ុន Apple Agro Produc co,. ltd. (៥) ក្រុមហ៊ុន សានតានា អាហ្គ្រា ប្រូដាក់ (៦) ក្រុមហ៊ុន Kamya AgriTrad co,. ltd (៧) ក្រុមហ៊ុន HCT (ស្ទឹងត្រែង) (៨) ក្រុមហ៊ុន GLHP (កំពង់ធំ) (៩) សហគ្រាស 3CORECO (១០) សិប្បកម្មជ័យសំបូរកំពង់ធំ (១១) ក្រុមហ៊ុន ហេស អេគ្រីខលឈ័រ ត្រេឌីង ខូលអិលធីឌី (ភ្នំពេញ) (១២) ក្រុមហ៊ុន KHUN Ream Agro product co,.ltd. (១៣) ក្រុមហ៊ុន Kirirom food production និង(១៤) ក្រុមហ៊ុនVCPM Thanh Dat (Cambodia) Co,. LTD.។
ចំពោះ ម៉ាតទាំង១០ ដែលសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទី អាចដាក់លក់ចន្ទីកែច្នៃបាន មានដូចជាផ្សារអីអន ផ្សារម៉ាក្រូ ផ្សារឡាក់គី ផ្សារជីបម៉ុង ផ្សារថៃហួត ផ្សារបាយ័ន ផ្សារប៊ីកស៊ី តេឡា 7Eleven និង Cambodian Supperstore។ គួរបញ្ជាក់ថា ប្រជុំពិភាក្សាស្ដីអំពី «ការដាក់លក់គ្រាប់ស្វាយចន្ទីដែលកែច្នៃរួច ចូលទៅកាន់ផ្សារទំនើបនិងម៉ាតនានា» គឺប្រព្រឹត្តឡើងដើម្បីផ្សព្វផ្សាយដល់សាធារណជន ពាណិជ្ជករ និងអ្នកធុរកិច្ច ដែលចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរឱ្យកាន់តែទូំលំទូលាយ។
ពាណិជ្ជករ និងអ្នកធុរកិច្ច ដែលមានបំណងដាក់តាំងលក់គ្រាប់ស្វាយចន្ទីកែច្នៃរួចនៅតាមបណ្ដាផ្សារទំនើប និងម៉ាតខាងលើ អាចទំនាក់ទំនងមកកាន់៖ ១. ផ្សារអីអន ០១៦ ៦៨០ ១៥៨, ២. ផ្សារម៉ាក្រូ ០១២ ៣១៣ ៤៤២, ៣. ផ្សារឡាក់គី ០៨១ ២២២ ៩៩៦, ៤. ផ្សារជីបម៉ុង ០៩២ ៤៥៣ ៣៧៨, 5. ផ្សារថៃហួត ០៧០ ៩៦៩ ៩២២, ៦. ផ្សារបាយ័ន ០១២ ៧០២ ២៧៧, ៧. ផ្សារប៊ីកស៊ី ០៧០ ៧៧០ ៧៨៥, ៨.ផ្សារទំនើប Cambodian Superstore ០៨៩ ៥៧៤ ៩៤១, តេលាម៉ាត ០១០ ២២២ ២៥៧ និង 7-Eleven Cambodia ០១៧ ៥៨៦ ៥៧៧។ លើសពីនេះ ពាណិជ្ជករ និងអ្នកធុរកិច្ច ក៏អាចទំនាក់ទំនងមកកាន់មន្រ្តីកសិកម្ម តាមរយៈលេខទូរសព្ទ៖ ០១២ ៨៥១ ២៣៩, ០១២ ២៥៩ ៩៩៧ និង០១៧ ៣២២ ១១២៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី