SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទីភ្នាក់ងារ KOICA ផ្តល់ជំនួយឥតសំណងចំនួន ១២លានដុល្លារ ដល់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពមន្រ្តីកសិកម្មឃុំ និងការបន្សាំអាកាសធាតុ


ទីភ្នាក់ងារ KOICA ផ្តល់ជំនួយឥតសំណងចំនួន ១២លានដុល្លារ ដល់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពមន្រ្តីកសិកម្មឃុំ និងការបន្សាំអាកាសធាតុ
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចុះកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងចំនួន ១២លានដុល្លារ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបង្កើនការដាំដុះដែលធន់នឹងអាកាសធាតុ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ KOICA នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

គម្រោងកសាងទំនាក់ទំនងចម្រុះរវាងការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្មដែលបន្ស៉ាំទៅនឹងបម្រែបម្រួលអាកាសធាតុនៅប្រទេសកម្ពុជានេះ នឹងបង្កើតទំនាក់ទំនងបន្ថែមរវាងផ្នែកពាក់ព័ន្ធនា នាដូចជា ការអប់រំ ស្រាវជ្រាវ និងផ្សព្វផ្សាយ ដែលគម្រោងនេះនឹងត្រូវអនុវត្តន៏នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងលោកស្រី Choi Moonjung នាយិកានៃការិយាល័យកយកាប្រចាំកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គម្រោងនេះ នឹងត្រូវបានអនុវត្តន៏ពីឆ្នាំ២០២៥-២០៣០ ដើម្បីផ្តល់ឱ្យមន្ត្រីផ្សព្វផ្សាយឃុំនូវឧបករណ៍ និងការបណ្តុះបណ្តាល ដែលជួយឱ្យកសិករអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពរបស់កសិករផងដែរ។ ការវិនិយោគចំពោះមន្ត្រីផ្សព្វផ្សាយឃុំនេះ គឺជាការវិនិយោគលើវិស័យកសិកម្មកម្ពុជាដើម្បីពេលអនាគត៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599