SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវឱ្យសាធារណជនបន្តចូលរួមបរិច្ចាគដល់មូលនិធិគន្ធបុប្ផា ដើម្បីស្នាមញញឹមទារក និងកុមារ


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវឱ្យសាធារណជនបន្តចូលរួមបរិច្ចាគដល់មូលនិធិគន្ធបុប្ផា ដើម្បីស្នាមញញឹមទារក និងកុមារ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា លើកទឹកចិត្តឱ្យសាធារណជនទាំងអស់ បន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីស្នាមញញឹមដល់ទារក និងកុមារ ដែលជាអនាគតភ្លឺស្វាងរបស់កម្ពុជា ពិសេសដើម្បីរួមគ្នាបន្តរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

បើតាមសារលិខិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បានបន្តថា ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយឆ្នាំៗ គឺត្រូវការចំណាយថវិកាជាមធ្យមប្រមាណជាង ៤០លានដុល្លារ។

ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា រូបនេះ បានបញ្ជាក់បន្ថែមថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាមូលនិធិជាតិផ្លូវការតែមួយគត់របស់កម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរថវិកាសប្បុរសធម៌ពីប្រភពស្របច្បាប់នានា ទាំងក្នុង និងក្រៅប្រទេស ក្នុងការរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» កន្លងមកនេះ គឺបានរួមចំណែកដ៏ធំធេង និងមិនអាចកាត់ថ្លៃបានក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ត្រីមានផ្ទៃពោះរាប់លាននាក់នៅកម្ពុជា។ ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសង្ឃឹមថា ចលនានៃការបរិច្ចាគដោយទឹកចិត្តសប្បុរស និងប្រកបដោយក្ដីមេត្តានេះ នឹងនៅតែបន្តជាប់ជាប្រចាំ និងកាន់តែផុសផុលថែមទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី