2024-11-07
ទូច សូរិយា
2024-11-07
ទូច សូរិយា
ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ កម្ពុជា សម្រេចបានការនាំអង្ករចេញទៅកាន់បណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន២៦ប្រទេស បាន២៥៤,៩៤៥តោន គិតជាទឹកប្រាក់មានទំហំ ១៩៦,៩៣លានដុល្លារ ខណៈដែលការនាំចេញអង្ករទៅទីផ្សារអន្តរជាតិសរុបបាន៥០៧,០២៩តោន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
រយៈពេល ១០ខែនៃឆ្នាំ២០២៤ ដែលកម្ពុជា នាំចេញអង្ករសរុបបាន ៥០៧ ០២៩តោននេះ គឺទទួលបានទឹកប្រាក់សរុប ៣៧៦,៦៣លានដុល្លារ នាំចេញតាមរយៈក្រុមហ៊ុនចំនួន៥៥ ទៅកាន់ ៦៦គោលដៅ។ ក្រៅពីនាំចេញទៅកាន់ទ្វីបអឺរ៉ុបចំនួន ២៦គោលដៅ ក្នុងចំណោម ៦៦គោលដៅនេះ កម្ពុជាក៏បាននាំចេញទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៩៣ ១៩៧តោន គិតជាទឹកប្រាក់មានទំហំ ៦១,៤៨លានដុល្លារ។
ចំពោះ ការនាំចេញអង្ករទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៧ប្រទេស មានចំនួន ១០០ ៩៩៦តោន ដែលមានទឹកប្រាក់ចំនួន ៦៦,៦១លានដុល្លារ និងទៅកាន់គោលដៅ ៣០ប្រទេសផ្សេងទៀត នៅអាហ្វ្រិក មជ្ឈឹមបូព៌ា សម្រេចបានចំនួន ៥៧ ៨៩១តោន គិតជាទឹកប្រាក់មានទំហំ ៥១,៦១លានដុល្លារ។ ប្រភេទអង្ករដែលកម្ពុជា បាននាំចេញនោះ មានដូចជា៖ អង្ករក្រអូបចំនួន ៧៣,២១%, អង្ករសគ្រាប់វែង ២១,៧១%, អង្ករចំហ៊ុយ ៣,០៤%, អង្ករសរីរាង្គ ១,៧៤% និងអង្ករផ្សេងៗមានចំនួន ០,៣០%។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៤ ០៣៦ ៣៣៦តោន ដែលគិតជាទឹកប្រាក់បាន ១ ១៨៤,១៦ លានដុល្លារ ដែលក្នុងនោះ ៨៦% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី